|
|
ក្លឹប Lazio បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Napoli កាលពីយប់មិញក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ។ ជាលទ្ធផលក្រុមភ្ញៀវ Napoli បានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ។ ២ គ្រាប់របស់ Napoli រកបានដោយខ្សែឆ្នើមសញ្ជាតិអ៊ីតាលី Lorenzo Insigne នៅនាទី៦២ និងខ្សែបម្រើអេស្ប៉ាញ Fabián Ruiz នៅម៉ោងបន្ថែម ៩០+៤ ។
ខណៈឯ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើចាស់វស្សារ Pedro ។ ចប់ការប្រកួតក្រុមភ្ញៀវ Napoli យកបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ និងឈរកំពូលតារាង Serie A បណ្តោះអាសន្ន ។
គួរបញ្ជាក់ថា Napoli បច្ចុប្បន្នមាន ៥៧ ពិន្ទុតាមពីក្រោយដោយ AC Milan មាន ៥៧ពិន្ទុដូចគ្នា តែ Napoli មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ប្រភព : BBC Sports
🔥ការប្រកួត BUNDESLIGA 🔥 ST. PAULI VS BAYERN MUNICH ...
🔥ការប្រកួត PREMIER LEAGUE 🔥 LIVERPOOL VS ASTON VILLA ...
🔥ការប្រកួត PREMIER LEAGUE 🔥 BRIGHTON VS MANCHESTER CITY ...
🔥ការប្រកួត PREMIER LEAGUE 🔥 WEST HAM VS EVERTON ...
🔥ការប្រកួត PREMIER LEAGUE 🔥 WOLVES VS SOUTHAMPTON ...